តើត្បូង និងត្បូងថ្មីជាអ្វី?
ត្បូងនិងត្បូងថ្មគឺជាប្រភេទរ៉ែធម្មជាតិដុះនៅក្នុងដី។ រ៉ែត្បូងនិងត្បូងថ្ម ដុះដោយសារបាតុភុតធម្មជាតិយូរអង្វែង ហើយភ្ជាប់ខ្លួនជាមួយនឹងថ្មផ្សេងៗនៅក្នុងដី។ ប៉ុន្តែមិនមែនគ្រប់ប្រភេទសុទ្ធតែអាចចាត់ទុកថាជាត្បូង និងត្បូងថ្មនោះទេ។ រ៉ែធម្មជាតិដែលអាចចាត់ទុកថាជាត្បូង និងត្បូងថ្មត្រូវតែជារ៉ែដែលមានពណ៌សម្បុរស្អាត មានភាពរឹង ធន់បានយូរ មិងងាយឆ្កូតឬខូច។ត្បូងថ្ម អាហ្គេត ឬ ខ្មែរហៅថា ត្បូង ឡត
ពណ៌ៈ ត្បូងថ្មនេះមានច្រើនពណ៌លាយគ្នាជារង្វង់គូថខ្យង។ ល្បាយពណ៌ទាំងនោះមានដូចជា ពណ៌ស លាយប្រផេះ ផ្ទៃមេឃលាយប្រផេះ បៃតងលាយប្រផេះ លឿងលាយស ត្នោតលាយស និងមានល្បាយពណ៌ជាច្រៀនទៀត។ប្រវត្តិនិងលក្ខណៈ រ៉ែនេះឋិតនៅក្នុងត្រកមូលកាល់ស៊ីដូនី ហើយជារ៉ែដែលកើតចេញពីថ្មភ្នំភ្លើង។ រ៉ែត្បូងនេះត្រូវបានរក់ឃើញដំបូងគេដោយអ្នកប្រាជ្ញក្រិកឈ្មោះ ថេអូ ប្រាទុស កាលពីឆ្នាំ២៥០០ឆ្នាំមុននៅតាមដងទន្លេអាហ្គេត ប្រទេសក្រិក។
ជំនឿ និងរបៀបប្រើប្រាស់ៈ គេជឿថា អាហ្គេត ជាត្បូងដែលអាចជួយការពារអ្នកប្រើប្រាស់អោយរួចផុតពីគ្រោះទាំងឡាយទាំងពួង។ នៅសម័យបុរាណគេតែងយកត្បូងនេះទៅបញ្ចុះជាមួយអ្នកស្លាប់ ព្រោះគេមានជំនឿថា អាហ្គេត អាចជួយការពារ និងពាំនាំព្រលឹងអ្នកស្លាប់ទៅកាន់បរលោក។ មិនត្រឹមតែប៉ុណ្ណោះ វាមានថាមពលពិសេសអាចធ្វើអោយអ្នកប្រើប្រាស់មានតុល្យភាព។ ចំពោះមនុស្សដែលមានចិត្តគុំគួនខ្លាំង ថាមពលរបស់ត្បូងនឹងជួយសម្រួលអោយចិត្តត្រជាក់ រម្ងាប់គំនុំ ចេះអភ័យ។ រីឯមនុស្សដែលមានចិត្តទន់ខ្សោយមិនសូវជឿជាក់លើខ្លួនឯង មិនសូវឲ្យតម្លៃខ្លួនឯង ថាមពលត្បូងនេះនឹងជួយបំបាត់ការគិតបែបអវិជ្ជមានទាំងឡាយនោះ ហើយជួយបង្កើនជំនឿចិត្ត ជំរុញឲ្យមានភាពរឹងមាំ និងភាពក្លាហាន។ គេអាចច្នៃត្បូងមកធ្វើជាគ្រឿងអលង្ការពាក់ជាប់ខ្លួនជាប្រចាំ ឬក៏អាចយកត្បូងនេះមកដាក់ជាប់ខ្លួន ក្នុងហោប៉ៅ យកមកក្តាប់បន្ធួរក្នុងដៃរួចស្មឹងស្មាធបន្តិចបន្តិចក៏បាន ដើម្បីសម្រួលអារម្មណ៍របស់ខ្លួន និងស្រូបយកថាមពលរបស់ត្បូងនេះ។
No comments:
Post a Comment