ត្បូង អាក្វាម៉ារីន - វណ្ណា លក់គ្រឿងអលង្ការ

Breaking

Friday, December 7, 2018

ត្បូង អាក្វាម៉ារីន

ត្បូង អាក្វាម៉ារីន
ពណ៌៖ បែតង ទឹកសមុទ្រ ផ្ទៃមេឃលាយខៀវ
ជំនឿ និងការប្រើប្រាស់៖ អាក្វាម៉ារីន ជាពាក្យឡាតាំង មានន័យថាទឹកសមុទ្រ។ ត្បូងនេះត្រូវបានគេដាក់ឈ្មោះដូច្នេះពីព្រោះមានពណ៌ដូចទឹកសមុទ្រ។ គេជឿថា អាក្វាម៉ារីន ជាត្បូងសមុទ្រ និងមានទំនាក់ទំនងជាពិសេសជាមួយសមុទ្រ។ ជំនឿបុរាណបានលើកឡើងថា អាក្វាម៉ារីន អាចជួយការពារគ្រោះភ័យផ្សេងៗជាពិសេសគ្រោះដែលកើតឡើងពីទឹក ដូចជាការលង់ទឹក ការលិចទូក នាវា និងខ្យល់ព្យុះជាដើម។ល។ ពួកអ្នកដើរផ្លូវទឹកនិយមពាក់ត្បូងនេះ ពេលចាកចេញទៅកាន់ទន្លេ ឬសមុទ្រ។


ពិសេសជាងនេះទៅទៀតនោះ ត្បូងនេះជាត្បូងបន្ទន់ចិត្ត។ គេមានជំនឿថាថាមពលរបស់ត្បូងអាចប្រែក្លាយសត្រូវឲ្យក្លាយជាមិត្ត អាចទាក់ទាញមនុស្សម្នាទាំងឡាយឲ្យស្រលាញ់ចូលចិត្ត។ ត្បូងនេះសមប្រកបសម្រាប់អ្នកដែលចង់ទទួលបានជោគជ័យក្នុងបញ្ហាទំនាក់ទំនង មិនថាជាទំនាក់ទំនងការងារ រកស៊ី ឬទំនាក់ទំនងស្នេហានោះទេ។
បើនិយាយរឿងស្នេហាអាចធ្វើឲ្យគូស្នេហ៍ស្រលាញ់និងចេះថ្នាក់ថ្នមគ្នា យោគយល់គ្នានិងរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ សុភមង្គល។
វាមានសារៈប្រយោជន៍ចំពោះសុខភាពភ្នែក។ គេអាចយកត្បូងនេះទៅត្រាំទឹករួចយកទឹកនោះមកលាងសម្អាតភ្នែក។ ការធ្វើរបៀបនេះអាចធ្វើឲ្យភ្នែកមានសុខភាពល្អ។ បើយកទឹកនោះមកទទួលទានអាចកាត់បន្ថយអាការៈវិលមុខបានផងដែរ

No comments:

Post a Comment